ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) បានចាកចេញពីទីក្រុងប៉េកាំងកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ប្រទេសស៊ែប៊ី និងហុងគ្រី ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឯកឧត្តម អេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី ឯកឧត្តម អាឡិចសាន់ឌ័រ វូស៊ីក (Aleksandar Vučić) និងប្រធានាធិបតីនៃប្រទេសហុងគ្រី ឯ​កឧត្តម តាម៉ាស់ ស៊ុលយុក (Tamás Sulyok) និងនាយករដ្ឋមន្ត្រី ឯកឧត្តម វីកទ័រ អរបាន (Viktor Orbán) ។

អ្នករួមដំណើរជាមួយលោក ស៊ី រួមមានភរិយារបស់លោក គឺលោកជំទាវ ផេង លីយ័ន (Peng Liyuan) លោក ខៃ គី (Cai Qi) សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជានាយកការិយាល័យទូទៅនៃគណៈកម្មាធិការមជ្ឈិម CPC និងឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជារដ្ឋមន្ត្រីការបរទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.