លោក Chai Watcharonke អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយថា ការនាំចេញអង្កររបស់ប្រទេសថៃក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤ មានចំនួន ២,៥ លានតោន ដែលខ្ពស់ជាងចំនួនដែលបានកត់ត្រានៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។

លោកមានទំនុកចិត្តថា គោលដៅនាំចេញអង្ករនៅឆ្នាំនេះឱ្យបាននៅចំនួន ៧,៥ លានតោន នឹងអាចសម្រេចបាន ដោយ មានលទ្ធភាពនាំចេញ ៨ លានតោន។ លោក Chai បានបញ្ជាក់ថា កត្តាខាងក្នុង និងខាងក្រៅបានរួមចំណែកដល់ទិន្នផលកសិកម្មជាវិជ្ជមាន។ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពដោយរដ្ឋាភិបាល រួមជាមួយនឹងការរក្សាបាននូវលក្ខណៈរឹងមាំនៃអង្ករថៃ ការនាំចេញទាន់ពេលវេលា និងគុណភាព បានបង្កើនទំនុកចិត្តទៅដល់អ្នកទិញ។

ការកើនឡើង នៃទំនុកចិត្តនេះបានធ្វើឱ្យអង្ករថៃកើនឡើងក្នុងឆ្នាំនេះ។ លោក Chai បានបញ្ចាក់ដោយការធានាដល់កសិករថា រដ្ឋាភិបាលនឹងបន្តរក្សានូវស្តង់ដារការងារដើម្បីជាប្រយោជន៍ដល់កសិករ និងសាធារណជនទូទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.