ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ រាជធានីភ្នំពេញ និងបណ្តាខេត្តនានា នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីឱ្យបានអធិកអធម និងសប្បាយរីករាយ ព្រមទាំងរៀបចំការលែងល្បែងប្រជាប្រិយខ្មែរ ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ។

សូមបងប្អូន ពូមីង តាយាយទាំងអស់ រីករាយក្នុងការជួបជុំ លេងកំសាន្តគ្រប់ល្បែងប្រពៃណីយើង រីករាយក្នុងការធ្វើបុណ្យទាន ពិសេសសូមប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ បើកបរដោយគោរពច្បាប់ចរាចរណ៍ អធ្យាស្រ័យ គ្នាខ្ពស់ និងសូមសមប្របកដោយសេចក្តីសុខ និងសុវត្ថិភាពជានិច្ច។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.