នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមសាស្ត្រាចារ្យវេជ្ជ. កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការប្រធានក្រុមការងារលើកកម្ពស់គុណភាព និងលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការទទួលភារកិច្ចគុណភាពថែទាំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសអំពីស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា (CHAS) ដោយមានការចូលរួមពីគ្រប់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិចំនួន១៣ ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ ចែករំលែកចំណេះដឹងបន្ថែមអំពីការរៀបចំបំពេញស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យកម្រិតនិយាមសាកល ដែលរួមមាន៖

– ស្តង់ដាក្រុមទី១៖ សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកជំងឺ និងក្រុមគ្រួសារ

– ស្តង់ដាក្រុមទី២៖ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ស្តង់ដាក្រុមទី៣៖ ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងការគ្រប់គ្រងហានិភ័យ

– ស្តង់ដាក្រុមទី៤៖ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ

– ស្តង់ដាក្រុមទី៥ ៖ ធនធានមនុស្ស

– ស្តង់ដាក្រុមទី៦៖ សេវាថែទាំអ្នកជំងឺ

– ស្តង់ដាក្រុមទី៧៖ ការគ្រប់គ្រងឱសថ

– ស្តង់ដាក្រុមទី៨៖ សេវារោគវិនិច្ឆ័យ

– ស្តង់ដាក្រុមទី៩៖ សេវាគាំទ្រ

– ស្តង់ដាក្រុមទី១០៖ បរិស្ថានសុវត្ថិភាព និងសន្តិសុខមនី្ទរពេទ្យ

– ស្តង់ដាក្រុមទី១១៖ ការគ្រប់គ្រងព័ត៌មានសុខាភិបាល។

សូមបញ្ជាក់ផងដែរថា ក្នុងអង្គសិក្ខាសាលា ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន មន្រ្តី នៃនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល USAID EQHA II FHI360 មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ និង WHO សរុបចំនួន ៦០នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.