នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំសិក្ខាសាលាការទូត ស្ដីពី «ការគ្រប់គ្រងវិបត្តិ (Diplomatic Crisis Management Seminar: Integrating Theory and Practice »។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួង និងប្រធានបេសកកម្មការទូតកម្ពុជាប្រចាំនៅបរទេស។

សិក្ខាសាលានេះ បានផ្តល់ជូននូវការយល់ដឹងទូលំទូលាយអំពីការគ្រប់គ្រងវិបត្តិ បង្កើនទំនុកចិត្តនៃការធ្វើសេចក្ដីសម្រេចចិត្ត ការធ្វើទំនាក់ទំនង និងជំនាញភាពជាអ្នកដឹកនាំលើការគ្រប់គ្រងស្ថានភាពមានវិបត្តិនានា។

ថ្លែងសុន្ទរកថាស្វាគមន៍ និងបិទអង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ក្នុងនាមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់មន្ត្រីការទូតអំពីការឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពវិបត្តិ តាមរយៈសេណារីយ៉ូផ្សេងៗ ដើម្បីធានាដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជា។ 

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.