យោងតាមរបាយការណ៍ពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឱ្យដឹងថា ប្រហែល ៧៩ ភាគរយនៃប្រជាជនអាហ្វហ្គានីស្ថានកំពុងខ្វះទឹកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។

របាយការណ៍ បានបង្ហាញថា លក្ខខណ្ឌគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អស្ថិរភាពសេដ្ឋកិច្ច និងឥទ្ធិពលបំផ្លិចបំផ្លាញនៃជម្លោះអូស បន្លាយបានកាត់បន្ថយយ៉ាងខ្លាំងនូវហេដ្ឋារចនាសម្ព័ន្ធទឹករបស់ប្រទេសអាហ្វហ្គានីស្ថាន។

វិបត្តិនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារដែលដឹកនាំដោយស្ត្រី ដែលប្រឈមមុខនឹងឧបសគ្គបន្ថែមក្នុងការចូលទៅកាន់កន្លែងទឹកសាធារណៈ ដែលធ្វើឱ្យភាពងាយរងគ្រោះរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។ គួរបញ្ចាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិងកំពុងសាងសង់ទំនប់តូចៗ បណ្តាញផ្គត់ផ្គង់ទឹក និងប្រឡាយទឹកនៅទូទាំងប្រទេស ដើម្បីកែលម្អ និងស្តុកទឹកក្រោមដី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.