អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា ក្នុងខែមករា ពាណិជ្ជកម្មខាងក្រៅសរុបរបស់ប្រទេសហ្វីលីពីននៅក្នុងទំនិញបានធ្លាក់ចុះ ២,១ ភាគរយមកនៅត្រឹម ១៦,០៩ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។

ទីភ្នាក់ងារនេះបាននិយាយថា ក្នុងចំណោមពាណិជ្ជកម្មខាងក្រៅសរុបនៅក្នុងខែមករា មាន ៦៣,១ ភាគរយជាទំនិញនាំចូល ខណៈដែលនៅសល់ជាទំនិញនាំចេញ។ PSA បាននិយាយថាឱនភាពពាណិជ្ជកម្មក្នុងខែមករាមានចំនួន ៤,២២ ពាន់លានដុល្លារដែលថយចុះ ២៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ គួរបញ្ចាក់ថា ប្រទេសចិននៅតែ បន្ត ជាអ្នក ផ្គត់ផ្គង់ ទំនិញ នាំចូល ធំជាងគេ របស់ ហ្វីលីពីន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.