លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាន និយាយថា អ៊ីស្រាអែលកំពុងបង្កគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្គាហ្សា និងប្រើប្រាស់វាជាអាវុធនៃសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។

លោក Borrell បាននិយាយនៅឯពិធីបើកសន្និសីទ ស្តីពីជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សានៅទីក្រុងប្រ៊ុចសែល។ នាឱកាសនោះលោកបាននិយាយថា “នៅក្នុងតំបន់ហ្គាហ្សា យើងលែងស្ថិតនៅកៀកគ្រោះទុរ្ភិក្សទៀតហើយ ប៉ុន្តែយើងគឺស្ថិតនៅក្នុងស្ថានភាពទុរ្ភិក្សតែម្តង ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់”។ លោកបានសង្កត់ធ្ងន់ថា “នេះមិនអាចទទួលយកបានទេ។ ភាពអត់ឃ្លានត្រូវបានប្រើប្រាស់ជាអាវុធនៃសង្រ្គាម ដោយអ៊ីស្រាអែលកំពុងបង្កទុរ្ភិក្ស”។

ជាការឆ្លើយតបនឹងការលើកឡើងបែប នេះ លោក Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានជំរុញឱ្យ លោក Borrell បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល និងទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួនប្រឆាំងនឹងឧក្រិដ្ឋកម្មរបស់ក្រុមហាម៉ាស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.