នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ចំពោះការអញ្ជើញមកកាន់ទីស្ដីការក្រសួងពាណិជ្ជកម្ម។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបសម្ដែងការគួរសមនេះ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ក៏ដូចជាទស្សនល្អៗសំដៅពង្រឹងបន្ថែមទៀតនូវវិស័យពាណិជ្ជកម្ម ជាពិសេសការប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ដូចដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានកំណត់។

​ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.