ក្រសួងដឹកជញ្ជូនរបស់ប្រទេសបាននិយាយថា យ៉ាងហោចណាស់ប្រជាជនឥណ្ឌូនេស៊ី ១៩៣ លាននាក់នឹងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេក្នុងអំឡុងពេលនៃពិធីបុណ្យ Eid al-Fitr ដែលបង្កើនការព្រួយបារម្ភអំពីការកកស្ទះចរាចរណ៍ដ៏ធំ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក Budi Karya Sumadi រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមការស្ទង់មតិថ្នាក់ជាតិចុងក្រោយបង្អស់ ចំនួនអ្នកធ្វើដំណើរទូទាំងប្រទេសសម្រាប់ថ្ងៃបុណ្យ Eid ឆ្នាំនេះ អាចឈានដល់ប្រហែល ១៩៣,៦ លាននាក់ ឬ ៧១,៧ ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស ដែលចំនួននេះ មានកម្រិតខ្ពស់ជាងចំនួនឆ្នាំមុនដែលមានចំនួន ១២៣,៨ លាននាក់។ នៅប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេលើពិភពលោក ពិធីបុណ្យ Eid al-Fitr ឆ្នាំនេះត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃទី ៩ ខែមេសា។

វាជាទម្លាប់សម្រាប់ប្រជាជនម៉ូស្លីមដើម្បីប្រារព្ធពិធីបុណ្យសាសនា ប្រចាំឆ្នាំជាមួយក្រុមគ្រួសាររបស់ពួកគេ។ លោក Sumadi បាននិយាយថា រដ្ឋាភិបាលបាននិងកំពុងរៀបចំវិធានការដើម្បីប្រមើលមើលការកើនឡើងនៃអ្នកធ្វើដំណើរដែលបណ្តាលឱ្យមានការកកស្ទះនៅតាមផ្លូវថ្នល់ តាមរយៈការធ្វើដំណើរ ការដឹកជញ្ជូន និងចរាចរណ៍៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.