នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ។

ថ្លែងនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយទទួលបានភាពជោគជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សចំនួន៤ ចូលរួមប្រគួតប្រជែង និងមានអង្គបោះឆ្នោតចូលរួមចំនួន៩៩,៨៦%។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា លទ្ធផលនេះ បានបង្ហាញពីភាពចាស់ទុំផ្នែនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឃន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ឆ្លៀតនា​ឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជ័យជម្នះនៃការបោះឆ្នោត និងអរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការចូលរួម និងធ្វើឲ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌ អហិង្សា ត្រឹមត្រូវ និងតម្លាភាព។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.