ទីភ្នាក់ងារឥណ្ឌូនេស៊ីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (Indonesian AID) បានបរិច្ចាគវ៉ាក់សាំងការពារជំងឺស្វិតដៃជើង 10 លានដូសដែលផលិតក្នុងស្រុកដល់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ីបាននិយាយថា ការផ្តល់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងដែលផលិតដោយរដ្ឋគ្រប់គ្រងដោយក្រុមហ៊ុន PT Bio Farma គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសនេះចំពោះប្រជាជនអាហ្វហ្គានីស្ថាន។

លោកស្រីបន្តថា ជំនួយវ៉ាក់សាំងនេះគឺជាទម្រង់នៃការគាំទ្រជាក់ស្តែងសម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងគ្របដណ្តប់លើកុមារចំនួន ៣,៣ លាននាក់ដែលមានអាយុក្រោម ៣ ឆ្នាំ។

ការឧបត្ថម្ភនេះក៏ត្រូវបានគេរំពឹងថានឹងបម្រើដើម្បីលើកកម្ពស់វ៉ាក់សាំង និងឱសថដែលមានគុណភាពខ្ពស់ផលិតដោយប្រទេសឥណ្ឌូនេស៊ីទៅកាន់ទីផ្សារពិភពលោក ជាពិសេសដើម្បីបំពេញតម្រូវការរបស់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តកម្មវិធីកែលម្អគុណភាពសុខភាព ឆ្លើយតបទៅនឹងជំងឺរាតត្បាតនៅក្នុងប្រទេស ឬតំបន់សំខាន់ៗ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.