បើយោងតាមទិន្នន័យចុងក្រោយដែលចេញដោយធនាគារជាតិនៃប្រទេសស្រីលង្កាបានឱ្យដឹងថា ប្រទេសស្រីលង្កាទទួលបានប្រាក់ចំណូលប្រចាំខែខ្ពស់បំផុតរបស់ខ្លួនពីវិស័យទេសចរណ៍ក្នុងរយៈពេល ៤ ឆ្នាំក្នុងខែមករា។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារជាតិ បាននិយាយនៅក្នុងរបាយការណ៍ មួយដែលបានចេញផ្សាយថា នៅក្នុងខែមករា ប្រទេសនេះរកបាន ៣៤២ លានដុល្លារអាមេរិកពីទេសចរណ៍ដែលជាកំណត់ត្រាក្នុងរយៈពេល ៤ ឆ្នាំចាប់តាំងពីខែមករាឆ្នាំ ២០២០ នៅពេលដែលប្រទេសនេះរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩ ។ តួលេខក្នុង ខែមករា ក៏ត្រូវបានគេប្រៀបធៀបទៅនឹងប្រាក់ចំណូលប្រចាំខែ ១៥៤លានដុល្លារ ពីវិស័យទេសចរណ៍កាលពីឆ្នាំ មុន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.