សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការទូតសេដ្ឋកិច្ច គឺជារឿងសំខាន់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាខិតខំធ្វើដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេច ធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចព្យាយាមដើរទាក់ទងអ្នកវិនិយោគឱ្យចូលមកបោះទុនរកស៊ីនៅប្រទេសកម្ពុជា។ បើនិយាយសាមញ្ញ សម្ដេចធិបតី ដើរទាក់ម៉ូយបានតិចបានច្រើន សម្ដេចនៅតែទាក់ម៉ូយ ពីណាថា សម្ដេចទាក់ខ្យល់ ក៏សម្ដេចនៅតែដើរទាក់ម៉ូយ។

រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា«ការទូតសេដ្ឋកិច្ច យកសេដ្ឋកិច្ចជាគោល ព្រោះសេដ្ឋកិច្ចគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាក្រពះរបស់ជាតិរបស់យើង ធ្វើឱ្យប្រជាជនយើងខ្លាំង ឱ្យគាត់មានសមត្ថភាព ចំណេះដឹង សុខភាពល្អ ហើយមានឱកាសការងារកាន់តែច្រើន ចំណូលកាន់តែច្រើនជូនគាត់ ធ្វើតែប៉ុណ្ណឹងបានចប់ហើយ»។

ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញាបន្តថែរក្សាសន្តិភាព និងជៀសវាងអសន្តិសុខ ចោរលួច ចោរប្លន់ ដើម្បីឱ្យប្រជាពលរដ្ឋ មានសុខភាព ផ្លូវកាយ និងផ្លូវចិត្ត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.