កិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថានក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម លើកទី១០ នៅខេត្តអាតាពើ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ខុម ដួងចាន់ថា ប្រធានអនុគណៈកម្មការសង្គម និងបរិស្ថានឡាវ ឯកឧត្តម មាន សុផល សហប្រធានអនុគណៈកម្មការសង្គម និងបរិស្ថានកម្ពុជា និងឯកឧត្តមង្វៀង ទ្រុង ថាង សហប្រធានអនុគណៈកម្មការសង្គម និងបរិស្ថានវៀតណាម។

តាមរយៈកិច្ចប្រជុំខាងលើ​ឯកឧត្តមតំណាងភាគីទាំង៣ សុទ្ធតែបង្ហាញភាពរីករាយក្នុងការស្វាគមន៍គ្នា និងការទទួលរៀបចំកិច្ចប្រជុំនៅក្នុងឆ្នាំនេះ។

កិច្ចប្រជុំនេះ បានពិភាក្សាលើចំណុចសំខាន់ៗដូចជា កិច្ចព្រមព្រៀងជីវចម្រុះនិរន្តរភាព និងច្រកទ្វារអេកូឡូស៊ីសម្រាប់អេកូទេសចរណ៍ ការស្តារ និងអភិរក្សព្រៃឈើ យុទ្ធនាការសម្អាតកាកសំណល់ប្លាស្ទិក ធនធានទឹក និងគ្រោះធម្មជាតិ ការផ្តល់អាហាររូបករណ៍ដល់និស្សិត ការទប់ស្កាត់ជំងឺមិនឆ្លង ការពង្រឹងកិច្ចសហប្រតិបតិ្តការលើផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា កញ្ចប់ទេសចរណ៍ប្រទេសទាំង៣ ការផ្លាស់ប្តូរព័ត៌មានផ្សព្វផ្សាយជាដើម។

នេះជាលទ្ធផលដ៏ផ្លែផ្កា ក្នុងការដាក់សម្រេចបន្តក្នុងកិច្ចប្រជុំឧត្តមមន្រ្តី CLV-DTA នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សូមបញ្ចាក់ថា កិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថាន ជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំបីផ្សេងទៀត មុនព្រឹត្តិការណ៍កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីCLV-DTA ដែលឹងរៀបចំឡើងនៅប្រទេសឡាវឆ្នាំនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.