ទិន្នន័យផ្លូវការបានបង្ហាញថា អតិផរណារបស់ប្រទេសម៉ាឡេស៊ីក្នុងខែមករានៅតែស្ថិតក្នុងកម្រិត ១,៥ ភាគរយ ដែលជាអត្រាដូចគ្នាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

នាយកដ្ឋានស្ថិតិម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអាហារ និងភេសជ្ជៈដែលរួមចំណែក ២៩,៨ ភាគរយនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សរុប (CPI) បានកត់ត្រាការកើនឡើងជាមធ្យម ២ ភាគរយនៅក្នុងខែមករា។

ក្រុម ដឹក ជញ្ជូន ក៏ បាន កើន ឡើង យឺត ផង ដែរ គឺនៅចំនួន ០,៧ ភាគរយ ក្នុង ខែ មករា។ អតិផរណាស្នូលបានកើនឡើងយឺតនៅចំនួន ១,៨ ភាគរយ ប៉ុន្តែនៅតែលើសអត្រាអតិផរណាជាតិទាំងមូលគឺ ១,៥ ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.