ប្រទេសឡាវ និងជប៉ុន បានរួមគ្នាបង្កើតគម្រោងមួយក្នុងគោលបំណងផ្តល់អំណាចដល់កសិករដាំកាហ្វេនៅខេត្ត Luang Prabang ភាគខាងជើងប្រទេសឡាវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) បានរាយការណ៍ថា គំនិតផ្តួចផ្តើមនេះផ្តោតលើភូមិចំនួនប្រាំបីនៅក្នុងស្រុក Phonxai និង Vieng Kham របស់ហ្លួងព្រះបាង ហើយនឹងជំរុញកិច្ចខិតខំប្រឹងប្រែងផលិតកម្ម និងទីផ្សារ។

របាយការណ៍នេះបាននិយាយថា កាហ្វេដែលផលិតបាននឹងត្រូវនាំចេញទៅកាន់ទីផ្សារជប៉ុនដោយបន្ថែមថា សកម្មភាពរបស់គម្រោងនឹងគាំទ្រដល់ប្រជាជនក្នុងសហគមន៍គោលដៅ ជួយពួកគេក្នុងការបង្កើតប្រាក់ចំណូលពីការផលិតកាហ្វេ និងទទួលបានសន្តិសុខអាហារ និងអាហារូបត្ថម្ភ ប្រកបដោយនិរន្តរភាពដោយផ្តោតលើស្ត្រី និងកុមារអាយុក្រោម ៥ ឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.