នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខា ភិបាលឆ្នាំ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។

យោងតាម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាផ្នែកមួយនៃការបង្ហាញពីឧត្តមភាពនៃមន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ នៃការខិតខំប្រឹងប្រែងរបស់មន្ត្រីនីមួយៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានានៃការអនុវត្តការងាររបស់មន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅបម្រើជាតិ និងប្រជាជន និងដើម្បីបង្ហាញពីឧត្តមភាពរបស់មន្ត្រីរាជការផង ព្រមទាំងអាចបង្កើននូវភាពជាគំរូ ដល់មន្ត្រីដទៃផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា ចំពោះពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកនេះ TV APP រួមទាំងបណ្តាញសង្គមហ្វេសផ្លូវការក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.