គម្រោងអច្ឆរិយទន្លេមេគង្គ (Wonders of the Mekong) បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ថា៖ «យើងមានការអបអរសាទរប្រទេសកម្ពុជា ចំពោះការផ្អាកគម្រោងទំនប់វារីអគ្គិសនីដ៏រ៉ាំរ៉ៃចំនួនពីរ នៅទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា»។

Wonder of the Mekong បានបញ្ជាក់បន្ថែមថា៖ ៖ «ដៃគូគម្រោងផែនទីអភិវឌ្ឍន៍ទំនប់របស់យើងនៅមជ្ឈមណ្ឌល Stimson បានបង្កើតឧបករណ៍ត្រួតពិនិត្យទំនប់វារីអគ្គិសនីមេគង្គ ហើយបានផលិតក្រាហ្វិចដ៏ល្អនេះ បង្ហាញពីទីតាំងទំនប់នានាដែលកំពុងដំណើរការ កំពុងសាងសង់ ឬត្រូវបានស្នើឡើងដើម្បីសាងសង់នៅតាមបណ្តោយ នៃផ្នែកសំខាន់នៃទន្លេមេគង្គ។ ទំនប់វារីអគ្គិសនីបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើដំណើរការធម្មជាតិនៃទន្លេមេគង្គ ជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះ និង ជលផល។ គម្រោងថ្មីជាច្រើន កំពុងចាប់ផ្ដើមនៅក្នុងប្រទេសឡាវ ដែលបន្តពង្រីកវារីអគ្គិសនី។ ប៉ុន្តែផ្ទុយទៅវិញ គម្រោងអច្ឆរិយទន្លេមេគង្គយើងមានការអបអរសាទរប្រទេសកម្ពុជា ចំពោះការផ្អាកគម្រោងទំនប់វារីអគ្គិសនី ដ៏រ៉ាំរ៉ៃចំនួនពីរនៅទន្លេមេគង្គភាគខាងជើងនៃប្រទេស»។ដោយឡែក ការផ្សព្វផ្សាយក៏បានសាទរចំពោះការផ្អាកនេះ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ជីវៈចម្រុះដ៏អស្ចារ្យ នៃតំបន់នេះ ដែលរួមមានផ្សោតទន្លេមេគង្គដែលជិតផុតពូជ និងប្រភេទត្រីទឹកសាបដ៏ធំបំផុតនៅពិភពលោកមួយចំនួនទៀត៕ 

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.