រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំតម្រាយខ្សែរត់ចំនួន ២ខ្សែ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្នុងតំបន់បុរីប៉េងហួតបឹងស្នោ និងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ។

ការរៀបចំតម្រាយខ្សែរត់ចំនួន ២ខ្សែខាងលើ បានធ្វើឡើងដោយ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូនដល់និសិ្សតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តមអភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ។ ដោយ៖ កន ចំណន

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.