បច្ចុប្បន្ននេះ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងងាកមកប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សី ដែលនឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឱ្យបរិស្ថាននៅតាមការដ្ឋានក្នុងឧទ្យានអង្គរកាន់តែប្រសើរឡើង។

អាជ្ញាធរជាតិអប្សរា បានកែសម្រួលរោង និងរបងហ៊ុមព័ទ្ធនៅតាមការដ្ឋានជួសជុលនានាក្នុងតំបន់អង្គរ ដោយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកជាតង់ ឬស្បៃមួយជំហានម្តងៗ ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សីជំនួសវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.