លោកស្រី Ratchel Thompson នាយិកាប្រតិបត្តិក្នុងក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី បានជួបសម្តែងការគួរសម និងវាយតម្លៃខ្ពស់លើគោលនយោបាយ​ និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាគ្រប់កន្លែង។

លោកស្រីមានសុទិដ្ឋិនិយមលើភាពជាដៃគូរវាង​ADB និងរាជរដ្ឋាភិបាល ហើយសន្យានឹងបន្តការគាំទ្រលើផែនការអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅកម្ពុជា។

ADB គាំទ្រមហិច្ឆតាកម្ពុជាក្នុងការជំរុញឱ្យបង្កើតបណ្តាញអគ្គិសនីអាស៊ានក្នុងទស្សនៈចែករំលែក ការពារបរិស្ថាន និងបង្កើនសន្តិសុខថាមពលបៃតងរបស់អាស៊ាន។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.