យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា វៀតណាមបានកត់ត្រាការមកដល់របស់ភ្ញៀវអន្តរជាតិជាង ១,៥ លាននាក់នៅក្នុងខែដំបូងនៃឆ្នាំ ២០២៤ ដែលកើនឡើង ១០,៣ ភាគរយបើធៀបនឹងខែមុន និង ៧៣,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ភាគច្រើននៃការមកដល់ ១,៣ លាននាក់គឺតាមរយៈផ្លូវអាកាស ដែលស្មើនឹង ៨៥ ភាគរយនៃចំនួនសរុប បន្ទាប់មកតាមរយៈផ្លូវមានចំនួន

១៧៦,៩០០ នាក់ និងតាមសមុទ្រមានចំនួន ៤៨,៤០០ នាក់។ ភាគច្រើននៃភ្ញៀវក្នុងខែមករាគឺមកពីអាស៊ីដែលមានជាង ១,១ លាននាក់ ភ្ញៀវមកពីអឺរ៉ុបបានកើនឡើងដល់ជាង ២១៦,០០០ នាក់ ហើយអ្នកមកពីទ្វីបអាមេរិកបានកើនឡើងដល់ជាង ៩៧,០០០ នាក់ បន្ទាប់មកគឺអូសេអានី និងអាហ្វ្រិក ហើយកូរ៉េខាងត្បូងនៅតែជាទីផ្សារធំបំផុតរបស់វៀតណាម ដែលមានចំនួន ៤១៧,៥៧៦ នាក់។

គួរបញ្ចាក់ថា វៀតណាមបានកំណត់គោលដៅទទួលភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់ និងការមកដល់របស់ភ្ញៀវក្នុងស្រុកចំនួន ១១០ លាននាក់ក្នុងឆ្នាំ ២០២៤ ជាមួយនឹងចំណូលពីទេសចរណ៍ សរុបប្រហែល ៨៤០ ពាន់ពាន់លានដុង (៣៤,៣ ពាន់លានដុល្លារអាមេរិក)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.