ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នាភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ)។ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ បានប្រារព្ធបើកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន វឌ្ឍន: ប្រ៊ូវើរី Krud , Krud Cola ,Krud Ice និង V-Active Sports ដោយមានការផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ជាតិកម្ពុជា ។

សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ធ្វើឡើងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ ដល់សាធារណៈជនទាំងក្នុងនិងក្រៅប្រទេស និងអន្តរជាតិឲ្យបានស្គាល់ និងយល់ច្បាស់អំពីគុណតម្លៃនៃក្បាច់គុនបុរាណខ្មែរ ជាពិសេសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដែលមានសក្តានុពល សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹក ហាត់ត្រៀមលក្ខណៈចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ៕ ដោយ៖ ទទក

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.