នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាច នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសខ្ពស់ជាងគេបំផុត ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ (La Légion d’honneur) ពីប្រទេសបារាំង ជូនឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយឯកឧត្តម ហ្សាក់ បឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា តំណាងឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ឡា ឡេ ស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.