នាព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនោះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្ររបស់ WFP Cambodia Country រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាង លោកជំទាវ យ៉ិនទៀង ពុទ្ធរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា។

សូមជម្រាបផងដែរថា ផែនការរយៈពេល ៥ ឆ្នាំ របស់ WFP Cambodia Country គឺផ្តោតទៅលើសកម្មភាពចម្បងៗមួយចំនួនរួមមាន៖

– អាហារូបត្ថម្ភ (Nutrition: MAM Guideline, SBCC, Dietary Guidelines…)

– ប្រព័ន្ធស្បៀង (Food System)

– កម្មវិធីផ្ដល់អាហារតាមសាលារៀន (School Feeding Program)

– ការគ្រប់គ្រងគ្រោះមហន្តរាយ (Disaster Management) ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.