នៅរសៀលថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលក្នុងប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន (២០២៤-២០២៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ផែនការយុទ្ធសាស្ត្រនេះ បានដាក់ចេញក្នុងគោលដៅអនុវត្តយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ “ដាំដើមឈើ ១លានដើមក្នុង១ឆ្នាំ” និងដើម្បីពង្រឹងជីវភាពសហគមន៍ រក្សាសហគមន៍មូលដ្ឋាន “កំសាន្ត បៃតង” បន្សល់គម្របព្រៃឈើ សម្រាប់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ផងដែរ កម្មវិធីនេះក៍មានការអញ្ជើញចូលរួមពីតំណាងអគ្គរាជទូត ថ្នាក់ដឹកនាំតំណាងក្រសួងពាក់ព័ន្ធ តំណាងគណៈអភិបាលរាជធានី ខេត្ត មន្ទីរបរិស្ថានរាជធានី ខេត្ត អង្គការ និងដៃគូរអភិវឌ្ឍន៍វិស័យឯកជន។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.