ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចេញរបស់ប្រទេសថៃបានបន្តកើនឡើងសម្រាប់ខែទី ៥ ជាប់ៗគ្នាក្នុងខែធ្នូ ឆ្នាំ ២០២៣ ប៉ុន្តែក្នុងល្បឿនយឺតដោយសារតែកំណើននៃការនាំចេញផលិតផលកសិឧស្សាហកម្ម និងឧស្សាហកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

បើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើង ៤,៧ ភាគរយកាលពីខែវិច្ឆិកា បើធៀបនឹងខែវិច្ឆិកា ឆ្នាំ ២០២២ មានចំនួន ៤,៩ ភាគរយ។ ទោះបីជាមានការប្រែប្រួលសេដ្ឋកិច្ចសកលក៏ដោយ ការបន្ធូរបន្ថយនៃអតិផរណាខ្ពស់បាននាំឱ្យមាននិន្នាការវិជ្ជមាន ជំរុញទំនុកចិត្ត និងការរំពឹងទុករបស់អតិថិជន។

ក្រសួងបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់អាចមានផលប៉ះពាល់សក្តានុពលលើការនាំចេញនាពេលអនាគត។ ការវិភាគទិន្នន័យបានបង្ហាញថា ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសថៃបានធ្លាក់ចុះ ៨,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែធ្នូ ឆ្នាំ ២០២៣ ទន្ទឹមនឹងនេះទំនិញកសិឧស្សាហកម្មបានកើនឡើង ៣,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទិន្នន័យក៏បានបង្ហាញផងដែរនូវការនាំចូលរបស់ប្រទេសថៃ បានធ្លាក់ចុះ ៣,១ ភាគរយមកត្រឹម ២១,៨១ ពាន់លានដុល្លារក្នុងខែធ្នូ ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៩៧២,៨ លានដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.