នៅថ្ងៃចុងសប្តាហ៍ គម្រោងអភិរក្សតំបន់សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ឬជំរំសត្វទោច បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនា។

សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានចម្ងាយ ៣គីឡូម៉ែត្រចុះពីផ្លូវជាតិ ឬមានចម្ងាយ ៣០ គីឡូម៉ែត្រចេញពីក្រុងសែនមនោរម្យ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី។

ក្រសួងបរិស្ថាននឹងរៀបចំបង្កើតគោលដៅកម្សាន្តបៃតងកម្ពុជា បានផ្តល់ប្រយោជន៍មិនត្រឹមតែដល់ប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋានផងដែរ តាមរយៈចំណូលពីភ្ញៀវទេសចរ៕

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.