នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសន្និបាទបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្រ្តីរាជការ សរុបជិត៦០០នាក់។

សន្និបាទរយ:ពេល០២ថ្ងៃនេះ នឹងឱកាសអោយអង្គភាពនានាក្រោមឱវាទក្រសួង ធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ក្នុងការអនុវត្តការងាររបស់អង្គភាពខ្លួន ក្នុងឆ្នាំ២០២៣ រួមទាំងផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២៤ ដើម្បីអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ក្នុងក្របខណ្ឌយុទ្ធសាស្ត្ររបស់ ស្របតាមគោលនយោបាយជាតិស្តីវប្បធម៌ និងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.