ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបប្រជុំជាមួយលោកជំទាវ ស៊ូដាវ៉ាន់ ប៉ាងស៊ូផាគីតកុសល រដ្ឋមន្រ្តីទេសចរណ៍ និងកីឡារបស់ប្រទេសថៃ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នាឱ្យកាន់តែប្រសើរថែមទៀត។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពជំរុញយន្តការនៃការអនុវត្តសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ និងបន្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់ និងតំបន់ឱ្យកាន់តែមានផ្លែផ្កាបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.