រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ((ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ នៃពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ ចាប់ពីម៉ោង ៦:៣០នាទីយប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយ ចំនួនដូចជា៖ ១-សួន ច្បារ មុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ៣-ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ៤-សួនច្បារមិត្តភាព ក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា។ ៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាងខណ្ឌសែនសុខ។ ៦-សូនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមគាំទ្រ ទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើន ព្រោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត ដែលកម្ពុជា រង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ៕
ប្រភព៖ ក្រសួងព័ត៌មាន