វាគ្មិនកិត្តិយស៖ លោក លឹម ឆាយ ប្រធានគ្រប់គ្រងកម្មវិធីនយោបាយការបរទេស នៃមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំនៅកម្ពុជា (KAS Cambodia)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ
សមាជជាតិលើកទី២០ នៃគណបក្សកុម្មុនីស្តចិន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងសកម្មពីសំណាក់សហគមន៍អន្តរជាតិ និងប្រទេសជាច្រើនក្នុងតំបន់។ សមាជជាតិលើកទី២០នេះ បានកំណត់នូវការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីនៃគណកម្មការជាន់ខ្ពស់មួយចំនួននៃគណបក្សក៏ដូចជា ដាក់ចេញនូវទិសដៅគោលនយោបាយសម្រាប់រយៈពេលច្រើនឆ្នាំទៅមុខទៀត។ ក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ឆាយ បានពន្យល់អំពីអត្ថន័យនៃសមាជជាតិលើកទី២០ ជាពិសេសបកស្រាយត្រួសៗអំពីលទ្ធផលនៃសមាជជាតិនេះ និងការផ្លាស់ប្ដូរថ្មីៗចំពោះថ្នាក់ដឹកនាំរបស់គណបក្ស និងប្រទេសទាំងមូល។