ជនជាតិជប៉ុនប្រហែល 70 នាក់បានស្ម័គ្រចិត្តប្រយុទ្ធដើម្បីអ៊ុយក្រែន
បុរសជនជាតិជប៉ុនរាប់សិបនាក់បានឆ្លើយតបនឹងការអំពាវនាវរបស់អ៊ុយក្រែនសម្រាប់អ្នកស្ម័គ្រចិត្តបរទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធ ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវកាលពីថ្ងៃអាទិត្យសម្រាប់ការបង្កើត “កងពលអន្តរជាតិ” ដោយជំរុញឱ្យមនុស្សរាប់សិបនាក់មកពីសហរដ្ឋអាមេរិក និង កាណាដាដើម្បីស្ម័គ្រចិត្ត ។ អ្នកនាំពាក្យស្ថានទូតអ៊ុយក្រែនបានទទួលការហៅតាមទូរសព្ទពីប្រជាជានដែល«ចង់ប្រយុទ្ធដើម្បីអ៊ុយក្រែន» ប៉ុន្តែបាននិយាយថាពួកគេមិនបានដឹងពីពត៌មានអ្វីបន្ថែមទៀតអំពីអ្នកស្ម័គ្រចិត្តឡើយ ។ នៅក្នុងការបង្ហោះសារថ្មីមួយនៅលើគេហទំព័រ Twitter កាលពីថ្ងៃពុធ ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុនបាននិយាយថា ខ្លួនកំពុងស្វែងរកអ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ការទំនាក់ទំនង ឬពន្លត់អគ្គីភ័យ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើមុខតំណែងអ្នកស្ម័គ្រចិត្ដនៅដាច់ស្រយាល ឬពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់ប្រទេសនោះទេ។ ប្រទេសជប៉ុនបានប្រាប់ប្រជាជនរបស់ខ្លួនឱ្យបញ្ឈប់ការធ្វើដំណើរទៅកាន់អ៊ុយក្រែនដោយហេតុផលណាមួយ ដែលជាការព្រមានម្តងទៀតកាលពីថ្ងៃពុធដោយប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ដែលបាននិយាយថាលោកបានដឹងអំពីរបាយការណ៍អំពីអ្នកស្ម័គ្រចិត្ត។
ក្រសួងទេសចរណ៍ ផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»
លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីនៃអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ អគ្គាធិការដ្ឋាន ព្រមទាំងមន្ត្រីនារីក្នុងជួរធ្វើសេចក្តីសម្រេចនៅតាមនាយកដ្ឋាននានាក្រោមឱវាទក្រសួងទេសចរណ៍ជាច្រើនរូបផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយ បាននិងកំពុងរៀបចំយុទ្ធនាការអបអរសាទរទិវាអន្តរជាតិនារី ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តីនិងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសរំលេចផងដែរថាវិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកថាជា «មាសបៃតង»។ ការជំរុញភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង ត្រូវបានចាត់ទុកជាអាទិភាពនិងជារបៀបវារៈដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្របតាមរបៀបវារៈអាទិភាពរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បាននិងកំពុងស្វែងរកលទ្ធភាពនានា ដើម្បីជំរុញនិងលើកកម្ពស់តួនាទីស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ចបៃតង កសិឧស្សាហកម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារផង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតងផង៕