ជាក្តីមោទនរបស់ជាតិកម្ពុជា ទីក្រុងព្រះស៊ីហនុ ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននា រាជធានីភ្នំពេញបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាត សម្រាប់ឆ្នាំ២០២១ កន្លងមកនេះ។
ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដល់ទីក្រុងរបស់ព្រះរាជាណាច្រកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ នាទីស្តីការក្រសួងបរិស្ថាន។
គួររំលឹកថា សម្រាប់កម្ពុជា រាជធានីភ្នំពេញបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបងបានទទួលនាឆ្នាំ២០១៣ ទីក្រុងកែបបានទទួលនាឆ្នាំ២០១៧ និងទីក្រុងព្រះស៊ីហនុបានទទួលនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។ ទន្ទឹមនោះ ទីក្រុងសៀមរាបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៣ ទីក្រុងពោធិសាត់បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧ និងសម្រាប់ឆ្នាំ២០២១ កន្លងមកនេះ រាជធានីភ្នំពេញបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាតដែលជាក្តីមោទនរបស់ជាតិយើង ។
ពានរង្វាន់ទាំងពីរនេះបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាខ្យល់ឱ្យបានស្អាត ដីស្អាត និងទឹកស្អាត ខណៈដែលទីក្រុងអាស៊ានត្រូវបន្តការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងក្របខណ្ឌនៃការផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន គឺបានរៀបចំរៀងរាល់៣ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ និងរៀងរាល់៤ ឆ្នាំម្តងក្រោយពីឆ្នាំ២០១៧ ហើយដែលការប្រគល់ពានរង្វាន់ និងវិញ្ញាបនប័ត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន បានធ្វើនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។
ជាមួយគ្នានេះដែរ ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តយុទ្ធសាស្ត្រទីក្រុងនៃប្រទេសអាស៊ាន ប្រកបដោយភាពស្អាត និងបៃតង វិទ្យាស្ថានយុទ្ធសាស្រ្ដបរិស្ថានពិភពលោក (IGES) នៃប្រទេសជប៉ុន បានគាំទ្រជាថវិកានិងបច្ចេកទេសដល់កម្មវិធីទីក្រុងគំរូអាស៊ានចំនួន៤០ នៃបណ្តាប្រទេសអាស៊ាន ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ដោយបែងចែកជា ៣ដំណាក់កាល។ ក្នុងដំណាក់កាលទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ សម្រាប់កម្ពុជាមានរាជធានីភ្នំពេញ និងក្រុងសៀមរាបបានចូលរួមអនុវត្ត ក្នុងដំណាក់កាលទី២ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ មានរាជធានីភ្នំពេញនិងក្រុងពោធិ៍សាត់បានចូលរួមអនុវត្ត និងដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ មានក្រុងពោធិសាត់និងក្រុងកែបបានចូលរួមអនុវត្ត។ តាមរយៈការចូលរួមការអនុវត្តកម្មវិធីទីក្រុងគំរូអាស៊ាន និងកម្មវិធីទីក្រុងឈានមុខអាស៊ានបានធានាការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុង ទីប្រជុំជនក្រុង ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ២០១៦-២០៣០៕
កងទ័ពរុស្ស៊ីបានវាយលុកចូលក្រុងគីវខណៈដែលមេដឹកនាំអ៊ុយក្រែនអង្វររកជំនួយ
ការវាយឆ្មក់តាមអាកាសបានបន្តនៅទីក្រុងគីវ ចំពេលដែលមានរបាយការណ៍មិនទាន់បានបញ្ជាក់ថាមានយន្ដហោះរុស្ស៊ីមួយគ្រឿងត្រូវបានបាញ់ទម្លាក់ និង បំផ្លាញ អគារមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀពូទីនបានបើកការលុកលុយដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ។
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថាកងកម្លាំងរុស្ស៊ីនឹងចូលតំបន់ដែលឋិតនៅព័ន្ធជុំវិញរដ្ឋធានីគីវ នៅថ្ងៃសុក្រ ហើយទន្ទឹមនេះដែរកងទ័ពអ៊ុយក្រែនកំពុងតែខំប្រឹងប្រែងការពារតំបន់ឈរជើងនោះផងដែរ ។ មនុស្សប្រមាណ១០០,០០០នាក់ បានរត់គេចខ្លួនខណៈការផ្ទុះ និង ការផ្ទុះអាវុធបានឆាបឆេះទីក្រុងធំៗ ហើយមនុស្សរាប់សិបនាក់ទៀតត្រូវបានគេរាយការណ៍ថាបានសម្លាប់ ។ មកដល់ពេលនេះកងទ័ពរុស្ស៊ីបាន ដណ្តើមកាន់កាប់អតីតរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ភាគខាងជើងនៃ Kyiv ខណះពេលដែលពួកគេបានបន្តវាយលុកចូលកាន់តែលឿនចេញពីប្រទេសបេឡារុស្ស ។ មន្រ្តីសហរដ្ឋអាមេរិក និង អ៊ុយក្រែនបាននិយាយថាប្រទេសរុស្ស៊ីមានគោលបំណងក្នុងការដណ្តើមកាន់កាប់ទីក្រុង Kyiv និង ផ្តួលរំលំរដ្ឋាភិបាលរបស់ Ukriane
លោកពូទីនបាននិយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើប្រតិបត្តិការយោធាពិសេស ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ដែលនេះជាការចោទប្រកាន់មួយគ្មានមូលដ្ឋាច្បាស់លាស់ ។ លោក Putin ក៏បាននិយាយផងដែរថាអ៊ុយក្រែន គឺជារដ្ឋខុសច្បាប់មួយ ដែលទឹកដីនេះជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី ។
លោក Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែន និយាយថា សកម្មភាពរបស់រុស្ស៊ី បង្ហាញពីការដាក់ទណ្ឌកម្មមិនគ្រប់គ្រាន់
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា ការបន្តការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសរបស់លោកបានបង្ហាញថា ការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូដោយលោកខាងលិចគឺមិនគ្រប់គ្រាន់នោះទេ ។ លោក Zelensky បាននិយាយថា ពិភពលោកកំពុងបន្តសង្កេតមើលអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីរដ្ឋធានី Kyiv របស់ខ្លួន និងផ្នែកផ្សេងទៀតនៃប្រទេសនេះត្រូវបានវាយប្រហារដោយមីស៊ីលរុស្ស៊ីនៅព្រឹកព្រលឹមថ្ងៃសុក្រ។ ថ្លែងទៅកាន់ប្រជាជនរុស្ស៊ីជាភាសារុស្សីនៅចុងបញ្ចប់នៃសុន្ទរកថាតាមទូរទស្សន៍ លោក Zelenskiy បាននិយាយថា ការទម្លាក់គ្រាប់បែកនៅទីក្រុង Kyiv គឺជាការរំឮកដល់ការវាយប្រហាររបស់ណាស៊ីអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ។ ប្រជាពលរដ្ឋទាំងអស់នៃសហព័ន្ធរុស្ស៊ី ដែលបានចេញទៅតវ៉ារាប់រយនាក់ត្រូវបានឃុំខ្លួនពាសពេញទីក្រុងនានារបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានចូលរួមក្នុងការតវ៉ាបន្ទាប់ពីទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាដ៏ធំប្រឆាំងនឹងអ៊ុយក្រែន ។