AVI Voice
AVI Voice Ep50: ការអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត
ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញវត្តមានមក វាបានបង្កជាផលប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំដែលជាវិស័យស្នូលនៅក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ វិស័យអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជាក៏ដូចជាកម្រិតសិក្សាដទៃទៀត បានផ្អាកដំណើរការមួយរយៈដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្រ្តក្នុងការទប់ទល់ទៅនឹងភាពភ័យក្លាចទៅនឹងវិបត្តិកូវីដ-១៩នេះ ដោយបានជ្រើសរើសប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយដែលកម្ពុជាមិនដែលធ្លាប់មានបទពិសោធន៍ពីមុនមក គឺប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីអនុវត្តនូវមធ្យោបាយខាងលើនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ហាប់ ផល្ធី បានពន្យល់ពីផលលំបាក និងបញ្ហាប្រឈមនានាដែលនិស្សិតក៏ដូចជាគ្រូជួបប្រទះក្នុងការសិក្សាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងតួនាទីនៃបច្ចេកវិទ្យាជឿនលឿនក្នុងវិស័យអប់រំកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។