អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា មន្ត្រីយោធាកំពូលកូរ៉េខាងត្បូង និងកាណាដា បានធ្វើការពិភាក្សាតាមវីដេអូកាលពីថ្ងៃពុធ ដោយបានពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការយោធា។
JCS បាននិយាយថា ប្រធាន JCS លោក គីម យ៉ុងស៊ូ (Kim Myung-soo) និងសមភាគីកាណាដា លោកស្រី ចេននី ការីហ្គណាន (Jennie Carignan) បានវាយតម្លៃស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងបានឯកភាពលើសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីប និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោក គីម បានសង្កត់ធ្ងន់ថា ស្ថានភាពសន្តិសុខ និងជំហរត្រៀមលក្ខណៈនៅឧបទ្វីបកូរ៉េនៅតែមានស្ថិរភាព ហើយបានស្នើសុំការគាំទ្រពីប្រទេសកាណាដា សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរបស់ពួកគេ។
យោងតាម JCS បានឱ្យដឹងថា លោកស្រី ការីហ្គណាន បានកត់សម្គាល់ថា ទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរបស់ប្រទេសកូរ៉េខាងជើងជាមួយប្រទេសរុស្ស៊ី គឺជាបញ្ហាមិនត្រឹមតែឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍អន្តរជាតិកាន់តែទូលំទូលាយ ហើយលោកស្រីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសកូរ៉េខាងត្បូង និងកាណាដា ចំពេលមានភាពមិនច្បាស់លាស់ខាងនយោបាយ៕
ប្រភព៖ ក្រសួងព័ត៌មាន